ទីតាំងមជ្ឈមណ្អលវិបស្សនាធុរៈភ្នំនាគខៀវត្រូវបានព្រះសង្ឃគ្រោងសាងសង់ព្រះពុទ្ធរូបប្រវែង៩៩ម៉ែត្រ - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Wednesday, February 16, 2022

ទីតាំងមជ្ឈមណ្អលវិបស្សនាធុរៈភ្នំនាគខៀវត្រូវបានព្រះសង្ឃគ្រោងសាងសង់ព្រះពុទ្ធរូបប្រវែង៩៩ម៉ែត្រ

 ស្ទឹងត្រែង៖ នៅទីតាំងមជ្ឈមណ្ឌលវិបស្សនាធុរៈ ភ្នំចាបភ្លើង ហៅភ្នំនាគខៀវ ស្ថិតនៅភូមិ ស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រះសង្ឃ ពុទ្ធបរិស័ទនិងសប្បុរសជននានាមកពីបណ្តារាជធានី ខេត្ត គ្រោងសាងសង់ព្រះពុទ្ធរូប ព្រះអង្គផ្ទុំ ប្រវែង៩៩ម៉ែត្រ ឱ្យមានទំហធំជាងគេនៅកម្ពុជា សម្រាប់តម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា និងប្រក្លាយតំបន់នេះ ឱ្យទៅជា កន្លែងអភិរក្សធនធានធម្មជាតិមានប្រសិទ្ធភាព ។ ក្នុងពិធីបុណ្យពុទ្ធាពិសេក ព្រះពុទ្ធរូប១៣ព្រះអង្គ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភ្នំចាបភ្លើង ហៅភ្នំនាគខៀវ ព្រះតេជគុណ ពុទ្ធយ៉ាំ ចៅអធិការវត្ត ថាឡាបរិវ៉ាត់ មានសង្ឃដីកាថា ទីតាំងនេះបានធ្វើការអភិវឌ្ឍន៍មួយចំនួនរួចមកហើយ ដូចជារូបសំណាក ( ព្រះគោព្រះកែវ) ហើយនៅថ្ងៃទី១៥ខែកុម្ភៈនេះ សប្បុរសជននិងពុទ្ធបរិស័ទនាំយកព្រះពុទ្ធរូបចំនួន១៣ព្រះអង្គ មកតម្កល់ទុក នៅទីនេះបន្ថែមទៀត។ ព្រះតេជគុណចៅអធិការមានសង្ឃដីការចាត់ទុកថា៖ទីកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈនេះ អំណោយផលល្អសំរាប់ពុទ្ធបរិស័ទ ជិតឆ្ងាយមកតាំងធម៌សមាធិ ដើម្បីជម្រះភាពសៅហ្មងក្នុងចិត្តហើយគោរពប្រតិបត្តិនូវសេចក្តីល្អជំនួសវិញ ទើបយើងប្រឹងប្រែងអភិវឌ្ឍតំបន់នេះ។ សំឡេង៖ « គម្រោងនៅទីនេះធ្វើព្រះអង្គផ្ទុំប្រវែង99ម៉ែត្រ នឹងយើងរៀបចំគម្រោង និងធ្វើធំជាងគេនៅស្រុកខ្មែរនៅទីកន្លែងនេះ អត់ទាន់ដឹងកម្ពស់ប៉ុន្មានទេ ប៉ុន្តែប្រវែងព្រះអង្គផ្ទុំហ្នឹង គឺប្រវែង99ម៉ែត្រ កម្ពស់ហ្នឹង ប្រហែល ជាខ្ពស់ជាងចុងឈើ»។ លោកស្រី ណាន សុខុន សប្បុរសជនមកពីរាជធានីភ្នំពេញបានសំដែងការពេញចិត្តចំពោះ សមិទ្ធផលដែលបានសាងសង់ឡើង នៅទីតាំងតំបន់នេះ ព្រោះបានផ្តល់ផល ប្រយោជន៍ទាក់ទាញប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានមកលេងកម្សាន្តនៅតំបន់នេះ និងបានគោរពបូជាសុំសេចក្តីសុខចម្រើនទៅតាមប្រពៃណីសាសនារដ្ឋយើងផង។ លោកស្រីអះអាងថា នឹងជួយអំពាវនាវទៅបងប្អូនសប្បុរសជននានា រួមគ្នាមកជួយអភិវឌ្ឍន៍មជ្ឈមណ្ឌលវិបស្សនាធុរៈនេះ ឱ្យបានតែរីកចម្រើន ព្រោះព្រះពុទ្ធរូបចំនួន១៣ព្រះអង្គនេះ សប្បុរសជនយើងបានចំណាយថវិកាប្រមាណជិត១ម៉ឺនដុល្លាររួច មកហើយ។ លោក ជិន រ៉ាម៉ុន ប្រជាពលរដ្ឋមកពីភូមិប្រា ឃុំឆែប ខេត្តព្រះវិហារ បានគាំទ្រដល់កម្លាំងសាមគ្កីប្រកបដោយទឹកចិត្តជ្រះថ្លានេះ ព្រោះបានបង្ហាញពីការលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីសាសនាជាតិខ្មែរយើង ហើយម្យ៉ាងទៀត តំបន់ភ្នំចាបភ្លើង ហៅភ្នំនាគខៀវ នេះ នឹងក្លាយទៅជាតំបន់អភិរក្សបានល្អ តម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា សម្រាប់កូនចៅជំនាន់ក្រោយ បានឃើញនិងបាន ស្គាល់។ សូមបញ្ចាក់ថា នេះជាសម្បតិ្តធម្មជាតិនៅសេសសល់ចុងក្រោយ ក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ដែលព្រះសង្ឃ និងពុទ្ធបរិស័ទបានប្រឹងប្រែងរួមគ្នាអភិរក្សនិងត្រូវរក្សាទុក ដូចជាព្រៃឈើ ដើមឈើធំៗ ភ្នំមានល្អាងថ្ម ដែលជាសម្បត្តិធម្មជាតិ បន្សល់ទុកពីជំនាន់ដូនតាសម័យដើម ក្នុងទំហំដីជាង៥០០ហិកតា៕



No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages