មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋានជាបន្តបន្ទាប់ដើម្បីឱ្យជនបទមានភាពស៊ីវីល័យដូចទីក្រុង - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Tuesday, July 19, 2022

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋានជាបន្តបន្ទាប់ដើម្បីឱ្យជនបទមានភាពស៊ីវីល័យដូចទីក្រុង

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបន្តកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវន្តតាមមូល ដ្ឋានជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ ២០៣០ឱ្យទីជនបទមានភាពស៊ីវីល័យដូចទីក្រុង ពិសេសធ្វើការតភ្ជាប់ទំនាក់ទំនងរវាងទីក្រុងនិងជនបទឱ្យនៅជិតគ្នា។ . 

លោក លឹម ជីវហាវ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រចេះបានមានប្រសាសន៍ថា បច្ចុប្បន្ននេះរាជរដ្ឋភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជំរុញដល់មន្ទីរពាក់ ព័ន្ធឱ្យធ្វើការ អភិវឌ្ឍន៍នៅតាមតំបន់ជនបទ រួមទាំង ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គីសនី និងផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទប្រើប្រាស់ដោយទឹកស្អាត មិនសំដៅទៅលើតែទឹកម៉ាស៊ីន នោះទេ គឺទឹកអណ្តូង ស្រះ ដែលមានការរៀបចំឱ្យបានត្រឹមត្រូវក៏ជាទឹកស្អាតដែលអាចឱ្យប្រជាពល រដ្ឋប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងគុណភាព។ 

លោកបន្តថា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសមស្របតាមគោលនយោ បាយចតុកោណ របស់រាជរដ្ឋា ភិបាលកម្ពុជា បច្ចុប្បន្នមន្ទីរអភិវឌ្ឍន៍ជនបទបានកសាងធ្វើការងារចំនួន ៤ការងារទី១គឺកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ស្ពាន,ការងារទី ២គឺពង្រឹងសុខភាពអនាម័យសាធារណៈ,ទី៣ការផ្តល់ទឹកស្អាតសម្រាប់ប្រជាជននិងទី៤ការអភិវឌ្ឍន៍សហគមន៍សេដ្ឋកិច្ចជនបទដោយធ្វើយ៉ាងណាប្រែទីជនបទពីភាព ស្ងៀមស្ថាត់ទៅជាអ៊ូអរនិងស៊ីវីល័យពីមួយថ្ងៃទៅមួយថ្ងៃ។ »

ចំពោះការងារអភិវឌ្ឍន៍ ជនបទក្នុងខេត្ត ក្រចេះនេះ ការងារ អភិវឌ្ឍន៍ជនបទយើងផ្ដោតសំខាន់ៗទៅលើការងាររួមមានការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទការងារទឹកស្អាតជនបទការងារអនាម័យការងារអភិវឌ្ឍន៍សហគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទការងារបណ្ដុះ បណ្ដាលការងារទាំងអស់នេះគឺដើម្បីសម្រេចឱ្យបាននូវគោលនយោបាយដែលក្រសួងអភិវឌ្ឍន៍ជនបទកំណត់ថា នៅឆ្នាំ ២០៣០ គឺជនបទត្រូវក្លាយជាជនបទស៊ីវីល័យ»។ 

លោកបន្ថែមថា ប្រជាជននៅខេត្ត ក្រចេះ ទទួលបាននូវការ ប្រើប្រាស់ទឹកស្អាត និងអនាម័យ ប្រកបដោយ សមធម៌ និរន្តរភាព និងសុវត្ថិភាព ចំនួន ៨០ភាគរយ នៃប្រជាជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកជនបទកម្រិតមូលដ្ឋាន និង៨០% នៃប្រជាជនបទ ត្រូវទទួលបាននូវសេវាអនាម័យកម្រិតមូលដ្ឋាន។ 

សូមបញ្ជាក់ថា ក្នុងខេត្តក្រចេះមានផ្លូវជនបទសរុបជាង ២០០០ គីឡូម៉ែត្រក្នុងនោះផ្លូវដែលនៅជាផ្លូវដីមាន ប្រមាណ ២៥០គីឡូម៉ែត្រទៀតហើយផ្លូវដីនេះមន្ទីរអភិវឌ្ឍន៍ជនបទគ្រោងកែប្រែឱ្យក្លាយទៅជាផ្លូវក្រាលគ្រួសក្រហមបន្ទាប់មានផ្លូវក្រួសក្រហមនិងកែប្រែទៅជាផ្លូវកៅស៊ូជាបន្តបន្ទាប់ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពិសេសការដឹកជញ្ជូនកសិផល។


No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages