ក្រសួងវប្បធម៌ ខិតខំបញ្រ្ជាបការយល់ដឹងអំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាត - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Wednesday, October 7, 2026

ក្រសួងវប្បធម៌ ខិតខំបញ្រ្ជាបការយល់ដឹងអំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាត

 

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងខិតខំបញ្រ្ជាបការយល់ដឹងឱ្យបានស្គាល់កាន់តែច្បាស់អំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។

ជាក់ស្តែង សិក្ខាសាលាតម្រង់ទិសស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

សិក្ខាសាលានេះ មានគោលបំណងបញ្រ្ជាបការយល់ដឹងឱ្យបានស្គាល់កាន់តែច្បាស់អំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅ ក្នុងទំនៀមទម្លាប់ ប្រពៃណី ជំនឿ ជាពិសេសក្នុងពិធីមង្គលការ និងពិធីបុណ្យប្រពៃណីផ្សេងៗ។

ការប្រើប្រាស់ស្បៃ មិនមែនគ្រាន់តែជាការតុបតែងលម្អសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជានិមិត្តរូប បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ជាតិ ដែលមានអាយុកាលយូរយារណាស់មកហើយ៕ អត្ថបទដោយ MET KIM AU

No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages