អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាន ដើម្បីសុវត្ថិភាពសង្គម និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា! - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Monday, October 5, 2026

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាន ដើម្បីសុវត្ថិភាពសង្គម និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា!


(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងយុគសម័យឌីជីថល និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាសិប្បនិម្មិត (AI) ព័ត៌មាន មកពីប្រភពផ្សេងៗទាំងពីក្នុងនិងក្រៅប្រទេសមានការកើនឡើងយ៉ាងខ្លាំង និងចរាចរយ៉ាងលឿនលើបណ្ដាញសង្គមមកដល់ដៃរបស់យើង។ ប៉ុន្តែ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ត្រូវបានលាយឡំគ្នាយ៉ាងស្មុគស្មាញ ដែលអាចបង្កហានិភ័យ ឬគ្រោះថ្នាក់ដល់បុគ្គល គ្រួសារ និងសហគមន៍។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ មិនមែនត្រឹមតែជាចំណេះដឹងក្នុងការប្រើប្រាស់បណ្ដាញសង្គមនោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការ គិត វិភាគ ពិចារណា និងផ្ទៀងផ្ទាត់ ប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុននឹងជឿ ឬចាត់វិធានការណាមួយ។ ការពង្រឹងអក្ខរកម្មព័ត៌មាន គឺជាខែលការពារខ្លួនដ៏រឹងមាំមួយ ក្នុងការទប់ស្កាត់ការរាលដាលនៃព័ត៌មានក្លែងក្លាយ ដែលចរាចរក្នុងបំណងកេងចំណេញ ឬបង្កើតភាពវឹកវរក្នុងសង្គម។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្ថែមថា សន្តិភាព និងស្ថិរភាពសង្គម ដែលកម្ពុជាសម្រេចបាន និងកំពុងបន្តថែរក្សា គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ធានាបាននូវការអភិវឌ្ឍ សេចក្តីសុខក្សេមក្សាន្តរបស់គ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមួយចំនួនធំ ត្រូវបានគេរៀបចំឡើងយ៉ាងស្មុគស្មាញ និងមានចេតនាទុច្ចរិត ក្នុងទម្រង់ជា «ការឃោសនាអគតិ» ឬមាន «ចរិតនយោបាយនិយមជ្រុល» ដើម្បីញុះញង់ បង្កើតការស្អប់ខ្ពើម បំបែកបំបាក់សាមគ្គីភាពជាតិ និងបំពុលបរិយាកាសសង្គម។ ប្រសិនបើប្រជាពលរដ្ឋ ជាពិសេសយុវជន ខ្វះការពិចារណា ឬងាយធ្លាក់ចូលក្នុងល្បិចកលនៃការឃោសនាទាំងនេះ វានឹងនាំឱ្យមានការយល់ច្រឡំ សម្រេចចិត្តខុស និងអាចបង្កើតជាជម្លោះក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ។

ដើម្បីទប់ស្កាត់បញ្ហានេះអ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ដើរតួនាទីជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដោយប្រកាន់ខ្ជាប់នូវកិច្ចការសំខាន់ៗ៣ គឺ៖

១. កុំទាន់ជឿ និងកុំទាន់ចែករំលែក នូវព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់ ដើម្បីបញ្ចប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបំពុលសង្គមត្រឹមដៃរបស់យើង។

២. កុំក្លាយជាផ្នែកមួយនៃការផ្សាយព័ត៌មានក្លែងក្លាយ ដោយអចេតនា។

៣. បង្កើតទម្លាប់ផ្ទៀងផ្ទាត់ និងវែកញែក រវាងព័ត៌មានពិត និងក្លែងក្លាយ ដោយផ្អែកលើប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពសារព័ត៌មានដែលប្រកបដោយអាជីពវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។

អ្នកនាំពាក្យក្រសួងព័ត៌មាន រម្លឹកថាសូមយើងចងចាំថាសម្រាប់រាល់ការចែករំលែកព័ត៌មាន សូមគិតពីអត្ថប្រយោជន៍នៃព័ត៌មាននោះ មុននឹងផ្សាយ ឬចែករំលែកបន្ត! សូមជៀសវាងការចែករំលែកបន្ត នូវព័ត៌មានណាដែលបង្កការភ័យខ្លាច ញុះញង់ ឬគ្មានមូលដ្ឋានច្បាស់លាស់៕

No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages