ទម្លាប់ការរស់នៅតាមបែបគន្លងថ្មីរបស់ប្រជាពលរដ្ឋនឹងធ្វើឱ្យសង្គមជាតិវិលត្រលប់មកប្រក្រតីវិញ - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Wednesday, August 18, 2021

ទម្លាប់ការរស់នៅតាមបែបគន្លងថ្មីរបស់ប្រជាពលរដ្ឋនឹងធ្វើឱ្យសង្គមជាតិវិលត្រលប់មកប្រក្រតីវិញ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាលបានឱ្យដឹងថា ទម្លាប់ការរស់នៅតាមបែបគន្លងថ្មី របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ នឹងបានធ្វើឱ្យសង្គមជាតិវិលត្រលប់មកប្រក្រតីវិញ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេ ខាធិការ និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាស ន៍ថា ប្រសិនបើប្រជាពលរដ្ឋបេ្តជ្ញាចិត្តបង្កើនការពារខ្លួន និងការស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការ រស់នៅតាមបែបគន្លងថ្មី ក្នុងអំឡុងសង្គមជាតិមានការរាតត្បាតជំងឺកូវីដ-១៩នេះ នឹងធានាបានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយធ្វើឱ្យសង្គមឆាប់វិលទៅរកភាពប្រក្រតីវិញ។ សូមបញ្ជាក់ថា ក្រសួង សុខាភិបាលនៅតែទទូចម្តងហើយម្តងទៀត ត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់ទៀត យ៉ាងតិចមួយម៉ែត្រកន្លះ ត្រូវពាក់ម៉ាស់និងលាងដៃជាមួយសាប៊ូ ឬជែលឱ្យបានញឹកញាប់ ដើម្បីធានាបានសុវត្ថិភាពការពារមិនឱ្យឆ្លងពីជំងឺកូវីដ១៩៕វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា


លោកជំទាវបានបន្តថា សម្រាប់ការងារប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ យើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តន៍ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា បើមិនមានកិច្ចការណាចាំបាច់សូមកុំចេញក្រៅផ្ទះ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ «ប្រសិនបើប្រជា ពលរដ្ឋចេះថែទាំសុខភាពផ្ទាល់ខ្លួនរបស់គាត់ ។ គាត់ចេះនូវវិធានការពារបានត្រឹម ត្រូវ រួមទាំងការពារការឆ្លងនៃវិរុសកូវីដ១៩។ដូច្នេះករណីឈឺឬករណីឆ្លងវានឹងថយចុះ អ៊ីចឹងយើងមិនសូវជាមាន ចំនួនអ្នកជំងឺមិនសូវមានអ្នកសំរាកនៅមន្ទីរពេទ្យនោះទេ ។ យើងបន្ធូរបន្ថយហើយបងប្អូនប្រជាពលរដ្ឋនៅតាមសហគម ន៍នេះមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការរស់នៅធម្មតាតាមបែបប្រក្រតីភាពរបស់យើងហើយគាត់ក៏អាចប្រកបមុខ របររកស៊ីទទួលទាន ចិញ្ចឹមរបស់គាត់បានដោយធម្មតាដោយយើងអាចវិលត្រលប់រកប្រក្រតីភាពថ្មីឡើងវិញបាន»។

No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages