«ទឹកចិត្តកម្ពុជា» សម្រេចផែនការបរិច្ចាគទឹកបរិសុទ្ធដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Wednesday, August 18, 2021

«ទឹកចិត្តកម្ពុជា» សម្រេចផែនការបរិច្ចាគទឹកបរិសុទ្ធដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០


ភ្នំពេញ : ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្រេចផែនការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន ២០០០កេស ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានចាប់ផ្តើមកាលពីចុងខែកក្កដា ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។

ក្រុមហ៊ុនបានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ចំនួន ៣០០​កេស ​ជូនដល់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ មណ្ឌលសុខភាព ពញាពន់ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីបង្គ្រប់ផែនការបរិច្ចាគទឹកបរិសុទ្ធជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន២០។​

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុនពិតជាអរគុណជាខ្លាំងដល់ក្រុមគ្រូពេទ្យដែលបានលះបង់យ៉ាងធំធេង ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋគ្រប់រូបពីការឆ្លងជំងឺកូវីដ-១៩ ហើយសង្ឈឹមថា ការបរិច្ចាគនេះ នឹងចូលរួមមួយផ្នែកជាមួយកងទ័ពអាវសរបស់យើង ក៏ដូចជាផ្តល់កម្លាំងចិត្តបន្ថែមដល់ពួកគាត់ផងដែរ»។

ក្រៅពីការបរិច្ចាគខាងលើ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នាពេលកន្លងមក បានបរិច្ចាគភេសជ្ជៈ និងទឹកបរិសុទ្ធជាច្រើនម៉ឺនកេសជូនដល់ស្ថាប័នផ្សេងៗជាច្រើន។ ក្រុមហ៊ុននឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងស្ថាប័នផ្សេងទៀតនាពេលខាងមុខផងដែរ។

សម្រួលផ្សាយ៖ កន ចំណាន

No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages