ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Wednesday, August 18, 2021

ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ



ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ សីហា ២០២១ នេះ បានឲ្យដឹងថា ពហុកីឡដ្ឋានដែលជាជំនួយរបស់ភាគីចិនឆ្លងកាត់ការត្រួត ពិនិត្យដោយជោគជ័យ។ កាលពីថ្ងៃទី១៦ ខែសីហា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគ ជ័យ។ នេះបានបង្ហាញពីអត្ថន័យសំខាន់នៃ“នាវាមិត្តភាព” រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ គម្រោងខាងលើនេះ មានទំហំ ផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល៨.២៤ ម៉ឺនម៉ែតការ៉េ គឺជាពហុកីឡ ដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នក ទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡដ្ឋានខាងលើនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនិងការប្រកួតកីឡា បាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូច ជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិ បាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងកម្ពុជា៕ វិទ្យុជាតិកម្ពុជា៖លោកចេម ហួត



No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages