ខេត្តបាត់ដំបងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកុមារ ហើយ - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Wednesday, August 18, 2021

ខេត្តបាត់ដំបងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកុមារ ហើយ


បាត់ដំបង៖ក្រោយពីទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តបាត់ដំបង បានញាប់ដៃញាប់ជើង ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ជំហានដំបូង ដល់កុមារដែលមាន អាយុ ចាប់ ពី១២ឆ្នាំ ដល់១៧ឆ្នាំហើយ នាព្រឹកថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០២១ ។ យុទ្ធនាការផ្តល់វ៉ាក់សាំងលើកុមារនេះ ចាប់ផ្តើមជំហានដំបូងលើសិស្សសាលាដែលមានអាយុ ចន្លោះពី១២ឆ្នាំដល់១៧ឆ្នាំ នៅក្នុងក្រុងបាត់ដំបង ។ លោក ផេង សិទ្ធីអភិបាល ក្រុងបាត់ដំបងមានប្រសាសន៍ឱ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩លើកុមារ ដែលសិក្សានៅតាមសាលារដ្ឋនិងឯកជនចន្លោះ អាយុពី១២ដល់ ១៧ ឆ្នាំ នៅក្នុងក្រុងបាត់ដំបង ដែលមានចំនួនប្រមាណ១ម៉ឺននាក់ ដោយធ្វើការសហការជាមួយគ្រូបង្រៀនតាមសាលានីមួយៗ ។ លោកបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ដល់កុមារនេះ ធ្វើរយៈ ពេល១០ទៅ១៥ថ្ងៃ តាមស្ថានភាពជាក់ស្តែង ដែលមានមណ្ឌលចាក់វ៉ាក់សាំងចំនួនបី គឺ នៅ មណ្ឌលផ្សារទំនើបភួពុយ មណ្ឌលបុរីរំចេក និង មណ្ឌលសុខភាព ចំការសំរោង ។ ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនេះ ឯកឧត្តម ងួន រតន អភិបាល ខេត្តបាត់ដំបង បានមាន ប្រសាសន៍ថា នេះជាយុទ្ធនា ការចាក់វ៉ាក់សាំងលើកទីបួនហើយក្នុងខេត្តបាត់ដំបង ដែលទីមួយចាក់មន្រ្តីរាជការស៊ីវិល ទីពីរចាក់លើប្រជាពល រដ្ឋ ទីបី ចាក់លើអតីតយុទ្ធជន និងលើកទីបួននេះ គឺចាក់លើ កុមារដែលមានចន្លោះអាយុចាប់ពី១២ដល់១៧ ឆ្នាំនៅទូទាំងខេត្តបាត់ដំបង ដែលមានចំនួន ប្រហែល១០ម៉ឺននាក់ ។ ឯកឧត្តមបញ្ជាក់ថា បច្ចប្បន្ននេះចំនួនសិស្សសាលា នៅខេត្តបាត់ដំបង ឆ្លងជំងឺកូវីដ ១៩ ច្រើនគួរសម ដែលមាន ចំនួន២៥ដល់៣០នាក់ក្នុងមួយថ្ងៃៗ បើទោះជាសាសារៀននានា ត្រូវបានបិទបណ្តោះអាសន្ន ទៅហើយក្តី ។ ដូច្នេះក្មួយៗកុមារត្រូវបន្តយកចិត្តដាក់បន្តអនុវត្តន៍វិធានការសុខាភិបាល និង បន្តខិតខំសិក្សានៅផ្ទះ និង តាមរយៈអនឡាញ ។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ដោយសារចំនួនឆ្លងលើសិស្ស មានតួលេខខ្ពស់នេះ ហើយទើបរាជរដ្ឋាភិ បាលពន្លឿនក្នុងការផ្តល់វ៉ាក់ សាំងកាពារជំងឺកូវីដ១៩ ដល់កុមារជាសិស្ស ដើម្បីបញ្ជៀសការឆ្លងរាលដាលចូលសហ គមន៍កាន់តែធំផង និង ដើម្បីត្រៀមបើកសាលាឡើងវិញផង ក្រោយពីទទួលបានវ៉ាក់ សាំងទូទាំងប្រទេសហើយនាពេលខាងមុខ៕ វិទ្យុជាតិកម្ពុជា៖ភី សុខ វិទ្យុជាតិកម្ពុជាចំការចែកខេត្តបាត់ដំបង



No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages