ហុងកុងរកឃើញករណីឆ្លងកូវីដ-១៩ កាន់តែច្រើនឡើងៗ និងកំពុងសុំជំនួយពីចិ ន - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Saturday, February 12, 2022

ហុងកុងរកឃើញករណីឆ្លងកូវីដ-១៩ កាន់តែច្រើនឡើងៗ និងកំពុងសុំជំនួយពីចិ ន



(ហុងកុង)៖ អាជ្ញាធរទីក្រុងហុងកុងនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 រហូតដល់ទៅ ១,៥១៤ករណី ក្នុងរយៈពេល ២៤ម៉ោង ដែលជាតួលេខឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ ខណៈមន្ត្រីពាក់ព័ន្ធបានព្យាយាមធ្វើដំណើរទៅចិន ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រទប់ទល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេសចិន និងតំបន់ស្វ័យពិសេសហុងកុង ត្រូវបានពិភពលោកមើលឃើញថា ស្ថិតនៅក្នុងចំណោមតំបន់តិចតួចប៉ុណ្ណោះ ដែលមានសមត្ថភាព ទប់ទល់ការឆ្លងរាតត្បាតទ្រង់ទ្រាយធំ នៃជំងឺ COVID-19 ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។ ប៉ុន្តែឥទ្ធិពលនៃវីរុសបំប្លែងថ្មី Omicron បានធ្វើឲ្យករណីឆ្លងជំងឺនេះ ជាពិសេសនៅទីក្រុងហុងកុង ផ្ទុះឡើងយ៉ាងខ្លាំងមិនធ្លាប់មាន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ទីក្រុងហុងកុងបានរាយការណ៍ពី ករណីឆ្លងជំងឺ COVID-19 ជាង ១,៣០០ករណី និងអ្នកជំងឺ ៣នាក់បានបាត់បង់ជីវិត។ ជុំវិញស្ថានការណ៍នេះ លោក អ៊ែដវីន ស៊ុយ (Edwin Tsui) ប្រធានមជ្ឈមណ្ឌលការពារសុខភាពទីក្រុងហុងកុង បានប្រាប់អ្នកយកព័ត៌មាននានាថា «វាជាការប្រយុទ្ធប្រឆាំងវីរុសដ៏តានតឹងបំផុត មិនធ្លាប់មាននៅក្នុងរយៈពេល ២ឆ្នាំមកនេះ។ សូមព្យាយាមស្នាក់នៅផ្ទះ។ យើងត្រូវការការរួមសហការពីអ្នកទាំងអស់គ្នា»៕


No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages