ក្រសួងការបរទសចិន៖ «សម្ព័ន្ធភាព Quad គឺជាឧបករណ៍ដើម្បីរាំងខ្ទប់ចិន» - newstvskyblue
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

Saturday, February 12, 2022

ក្រសួងការបរទសចិន៖ «សម្ព័ន្ធភាព Quad គឺជាឧបករណ៍ដើម្បីរាំងខ្ទប់ចិន»

 


(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានហៅកិច្ចប្រជុំប្រទេសក្វាដ (Quad) ដែលជាសម្ព័ន្ធភាពក្រៅផ្លូវការរវាងសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាថា ជា «ឧបករណ៍ដើម្បីរារាំងប្រទេសចិន»។ នេះបើតាមការដកស្រង់ចេញពី សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Zhao បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹង កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេស Quad ដែលបានធ្វើការពិភាក្សាអំពីការកើនឡើងអំណាច លើគ្រប់វិស័យរបស់ប្រទេសចិន។ លោក Zhao បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលហៅថា យន្តការ Quad គឺជាឧបករណ៍សម្រាប់រារាំង និងឡោមព័ទ្ធប្រទេសចិន ព្រមទាំងជាការរក្សាអនុត្តរភាព របស់អាមេរិកប៉ុណ្ណោះ។ វាជាការញុះញង់ បង្កើតការប្រឈមមុខដាក់គ្នា ដែលធ្វើឲ្យខូចដល់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) បានជួបជាមួយសមភាគីនានារបស់លោក មកពីប្រទេសអូស្ត្រាលី ជប៉ុន និងឥណ្ឌា នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពង្រឹងសម្ព័ន្ធភាព Quad ឱ្យកាន់តែស៊ីជម្រៅ។ ជុំវិញព្រឹត្តិការណ៍នេះ, លោក Zhao បានឆ្លើយតបវិញថា ការប៉ុនប៉ងនានាដើម្បីកសាងសម្ព័ន្ធភាព ក្នុងគោលដៅទប់ស្កាត់ប្រទេសចិននោះ គឺលែងមានប្រជាប្រិយភាព ហើយក៏នឹងត្រូវទទួលបរាជ័យផងដែរ៕

No comments:

Post a Comment

4/ព័ត៌មានជាតិ/grid-big

Pages